សភាសង្គមខ្មែរ (សសខ) បានចាប់កំណើតក្នុងឆ្នាំ ១៩៩៩ ជាសមាគមដែលមិនសំដៅរកកំរៃ។ កិច្ចការដែលធំជាងគេដែលសភាសង្គមខ្មែររៀបចំគឺពិធីចូលឆ្នាំ។
សសខបានរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០០០ ជាលើកដំបូងនៅឧទ្យានអែលដូរ៉ាដូ។ ក្នុងឆ្នាំ២០០៥ សមាគមបានជោគជ៍យដ៏ប្រសើបំផុត ដោយមានការចូលរួមយ៉ាងមមាញឹក ពីអ្នកស្ម័គ្រចិត្តរាប់រយ អ្នកដែលធ្វើឲ្យកម្មវិធីប្រកបទៅដោយសុវត្តិភាព និងភាពសប្បាយរីករាយ។
ក្នុងឆ្នាំ២០០៧ សសខបានចាប់ផ្តើមធ្វើក្បួនដង្ហែរចូលឆ្នាំជាលើកដំបូង បន្ទាប់ពីបានរួបរួមចូលគ្នាជាមួយនឹងសមាគមក្បួនដង្ហែរចូលឆ្នាំខ្មែរ។ ចូរមើលប្រវត្តិសសខបន្ថែម។
គោលបំណងនិងទីដៅចំបងរបស់សភាសង្គមខ្មែរគឺ:
(ក) ផ្ដល់ការគាំទ្រ ដល់សហគមខ្មែរ ដើម្បីដំឡើងសុខុមាលភាព និងការទាក់ទងដល់ផលប្រយោជន៍សង្គមក្នុងទីក្រុង សង្កាត់ រដ្ឋ និងប្រទេស។
(ខ) ផ្ដល់ការដឹកនាំ ដោយមានសកម្មភាពដើម្បីបង្កើតការយល់ស្រប និងការប្រមាណតម្រូវការ និងកម្មវិធីយ៉ាងស័ក្ដសិទ្ធិ ។
(គ) ថែរក្សារ វប្បធម៌ខ្មែរ និង បង្ហាញដល់សាសន៍ ដទៃទៀតក្នុងសង្គមដើម្បីឲ្យមានការយកយល់រវាងសាសន៍ទាំងអស់។
(ឃ) តំណាងសម្លេងតែមួយសំរាប់សង្គមខ្មែរអាមេរិចកាំង ដោយរួបរួមអ្នកដឹកនាំក្នុងសហគម ដើម្បីឲ្យសមាជិកក្នុងសហគមទាំងអស់អាចចូលរួម។
(ង) គាំទ្រនិងរៀបចំគំរោងរបស់សហគមដូចជា ពិធីបុណ្យចូលឆ្នាំថ្មី និងកម្មពិធីទាំងឡាយណាដែលទាក់ទងដល់វប្បធម៌ខ្មែរ។